Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Telegram បានធ្វើបច្ចុប្បន្នភាព កម្មវិធីដើម្បីបន្ថែមមុខងារថ្មីៗ មួយចំនួន

spot_img

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាព កម្មវិធីរបស់ពួកគេជាលើកទី១២ សម្រាប់ឆ្នាំ ២០២១ ដោយបានបន្ថែមមុខងារថ្មីៗ មួយចំនួនមានដូចជា ផ្ដល់មតិ ឬចែករំលែកអារម្មណ៍ ជាមួយនឹងរូបភាព emoji ដោយមិនចាំបាច់ផ្ញើសារថ្មី (Reactions), លាក់ពាក្យក្នុងពេលផ្ញើសារ Spoilers, បកប្រែភាសា និងលេខកូដ QR សម្រាប់អ្នកដែលមានប្រើឈ្មោះសម្គាល់ (public username)។ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ថា eactions- ជាមួយនឹងមុខងារនេះអ្នកប្រើប្រាស់អាចផ្ដល់មតិ ឬចែករំលែកអារម្មណ៍ ជាមួយនឹងរូបភាព emoji ដោយមិនចាំបាច់ផ្ញើសារថ្មីដោយគ្រាន់តែ ចុចពីរដងនៅលើសារដែលបានទទួល ហើយរូបភាព emoji លើកមេដៃតូចនឹងបង្ហាញ នៅខាងក្រោមនៃសារនោះ។ ប្រសិនបើលោកអ្នកចង់ប្រើរូបភាព emoji ផ្សេងនោះលោកអ្នកអាចចុច ហើយសង្កត់នៅលើសារនោះវិញ។ ជាងនេះទៅទៀតលោកអ្នកក៏អាចធ្វើការផ្លាស់ប្ដូររូបភាព emoji សម្រាប់ការឆ្លើយតបរហ័សបាននៅក្នុង Settings របស់កម្មវិធី Telegram ផងដែរ។

Spoilers- គឺជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់លាក់ផ្នែកខ្លះនៃសារ ឬសារទាំងមូលដែលបានជ្រើសរើសនៅក្នុងការជជែក។ មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ invisible ink ដែលមាននៅក្នុងកម្មវិធី iMessage។
ដើម្បីប្រើមុខងារនេះលោកអ្នកអាចជ្រើសយកពាក្យ ក្នុងពេលដែលលោកអ្នកកំពុងតែវាយបញ្ចូល > ជ្រើសយកជម្រើស B/I/U > ហើយចុចនៅលើពាក្យ Spoiler។ សារដែលបានផ្ញើជាមួយនឹងមុខងារ Spoiler នឹងបង្ហាញព្រិលៗនៅក្នុងការជជែក ហើយលោកអ្នកអាចប៉ះនៅលើសារនោះដើម្បីបង្ហាញពាក្យដែលលាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×