Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគាររដ្ឋសភា នៃប្រទេសអាហ្វ្រិកខាងត្បូង ត្រូវភ្លើងឆាបឆេះទាំងព្រលឹមអុរ

spot_img

រដ្ឋធានី Cape គ្រោះអគ្គិភ័យបានឆាបឆេះអគាររដ្ឋសភា នៃប្រទេសអាហ្វ្រិកខាងត្បូង យ៉ាងសន្ធោសន្ធៅទាំងព្រលឹមអុរ កាលពីព្រឹក ថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ (វេលានៅក្នុងតំបន់) នៅក្នុងទីក្រុងកែបថោន។

បើតាមសារព័ត៌មាន South China Morning Post បានផ្សាយ កាលពីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២ ថា អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី២ ថា ភ្លើងបានឆាបឆេះអគារដ្ឋសភាជាតិ នៃប្រទេសអាហ្វ្រិកខាងត្បូងយ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងទីក្រុង Cape Town។ ទោះជាយ៉ាងណាភ្លាមៗនោះ លោក Moloto Mothapo អ្នកនាំពាក្យរដ្ឋាភិបាល នៅមិនទាន់បានបញ្ជាក់អំពីចំនួនអ្នករងគ្រោះថ្នាក់ ឬទំហំនៃការខូចខាតនោះឡើយ។

លោកស្រី Thandi Mbambo អ្នកនាំពាក្យប៉ូលិស បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យនេះ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ នៅក្នុងរដ្ឋសភា ហើយមន្រ្ដីជំនាញក៏កំពុងតែសួរចម្លើយ។ យើងនឹងលើកយកសំណុំរឿងព្រហ្មទណ្ឌនេះប្រឆាំងនឹងបុរសម្នាក់នោះ ហើយបញ្ជូនជនសង័្សយទៅកាន់តុលាការ នៅថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២១»។

លោក Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានបញ្ជាក់ថា មានមនុស្សជាច្រើនកំពុងត្រូវបានសួរ អំពីអគ្គិភ័យ។ រីឯហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង ចំពេលសភាត្រូវបានបិទ សម្រាប់ថ្ងៃឈប់សម្រាក។
បណ្ដាញផ្សព្វផ្សាយក្នុងស្រុក នៃប្រទេសអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បនាកើតឡើង នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២២។ នៅក្នុងហេតុការណ៍នោះ ក្រុមពន្លត់អគ្គិភ័យបានចេញទៅជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ៕រក្សាសិទ្ធិដោយ ៖សារាយsn

spot_img
×