Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលកមហាបាតុ.កម្ម ជំរុញឲ្យនាយករដ្ឋមន្រ្ដីស៊ូដង់ លាលែងពីតំណែង

រដ្ឋធានីខាទុម (Khartoum) ៖ ក្រោយពេលពួកយោធាបានធ្វើរដ្ឋប្រ.ហារ និងចាប់ឃុំខ្លួននាយករដ្ឋមន្រ្ដីស៊ូដង់ អស់មួយរយៈ មុននឹងអនុញ្ញាតឲ្យគាត់វិលត្រឡប់មកកាន់តំណែងកំពូល នៅក្នុងប្រទេសនេះឡើងវិញ គាត់ក៏បានរងសម្ពាធមួយយ៉ាងខ្លាំង ពីមហាបាតុ.កម្ម រហូតធ្វើឲ្យគាត់សម្រេចចិត្តលាលែងចេញពីតំណែង ដើម្បីកុំឲ្យប្រទេសអាហ្រ្វិកមួយនេះធ្លាក់ចូលទៅក្នុងគ្រោះមហន្ដរាយ។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ថា លោក Abdalla Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ បានប្រកាសលាលែងពីតំណែង ត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពេលគាត់បានដាក់បញ្ជូនកិច្ចព្រមព្រៀង ដ៏ចម្រូងចម្រាសមួយជាមួយនឹងពួកយោធា។ ប៉ុន្ដែកិច្ចព្រមព្រៀងជាមួយពួកយោធានេះ បាននាំឲ្យមានបាតុ.កម្មដ៏ធំ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងមួយនេះ។ ក្រុមបាតុ.ករបានទាមទារឲ្យមានរបបគ្រប់គ្រងនយោបាយស៊ីវិលទាំងអស់ ហើយច្រានចោលពួកយោធា ចូលមកពាក់ព័ន្ធនឹងរឿងនយោបាយ។

ពួកយោធា បានរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ហើយបានចាប់ឃុំខ្លួនលោក Abdalla Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ ដាក់នៅក្នុងផ្ទះ។ ប៉ុន្ដែលោក Hamdok ត្រូវបានពួកយោធាអនុញ្ញាតឲ្យវិលមកកាន់តំណែងកំពូលនេះឡើងវិញ ក្រោយពេលមានការកិច្ចព្រមព្រៀង ចែករំលែកអំណាចជាមួយនឹងមេដឹកនាំរដ្ឋប្រ.ហារយោធារបស់ប្រទេសអាហ្រ្វិកមួយនេះ។

ការលាលែងតំណែងរបស់លោកនាយករដ្ឋមន្រ្ដីស៊ូដង់ បានកើតឡើង ក្រោយពេលមានបាតុ.កម្មដ៏ធំ នៅក្នុងប្រទេសនេះ ដោយបានបណ្ដាលឲ្យគ្រូពេទ្យយ៉ាងតិច២នាក់ ត្រូវពួកយោធាបា.ញ់ស.ម្លាប់។

ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក Hamdok បានបញ្ជាក់ថា ប្រទេសស៊ូដង់កំពុងតែស្ថិតក្នុង ចំណុចដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់ការរស់រានមានជីវិត របស់ប្រជាពលរដ្ឋទាំងមូល។ ប៉ុន្ដែលោកបានព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចៀសប្រទេសនេះ មិនឲ្យរអិលធ្លាក់ចូលទៅក្នុងគ្រោះមហន្ដរាយ ហើយលោកត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើបាន…គ្រោះថ្នាក់នឹងមិនអាចកើតឡើងបានឡើយ។

លោក Hamdok បានបន្ថែមថា «ខ្ញុំបានសម្រេចចិត្តផ្ដល់ការទទួលខុសត្រូវ និង ប្រកាសពីការលាលែងពីតំណែងជានាយករដ្ឋមន្រ្ដីរបស់ខ្ញុំ ហើយផ្ដល់ឱកាសនេះទៅអ្នកផ្សេង សម្រាប់ដឹកនាំប្រទេសឲ្យល្អប្រសើរ តាមបែបលទ្ធិប្រជាធិបតេយ្យស៊ីវិល»។

បើតាមគណៈកម្មាធិការវេជ្ជបណ្ឌិតកណ្ដាលស៊ូដង់គាំទ្រលទ្ធិប្រជាធិបតេយ្យ បានឲ្យដឹងថា ចាប់តាំងពីការធ្វើរដ្ឋប្រ.ហារយោធា កាលពីអំឡុងខែតុលា ឆ្នាំ២០២១ រហូមកដល់ពេលនេះ មានមនុស្សយ៉ាងតិចជាង៥០នាក់ ត្រូវបានបា.ញ់ស.ម្លាប់។

ដោយឡែក លោកឧត្ដមសេនីយ៍ Abdel Fattah al-Burhan មេដឹកនាំរដ្ឋប្រ.ហារយោធា បានការពារការធ្វើរដ្ឋប្រ.ហាររបស់ខ្លួន កាលពីខែតុលា ថា កងទ័ពធ្វើបែបនេះ ក៏ដើម្បីការពារកុំឲ្យសង្រ្គាមស៊ីវិលផ្ទុះឡើង។ លោកឧត្ដមសេនីយ៍បានអះអាងថា ស៊ូដង់នៅតែប្តេជ្ញាចិត្ត ឆ្ពោះទៅរកការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល តាមរយៈការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើង នៅខែកក្កដា ឆ្នាំ២០២៣៕រក្សាសិទ្ធិដោយ ៖ សារាយSN

×