Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរស២នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់អា.វុធ ដោយគ្មានការអនុញ្ញាត នៅខេត្តកណ្ដាល!!

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចំនួន២នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អា.វុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខស្ថានីយប្រេងមួយកន្លែង ស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនត្រូវចោទ ២នាក់ខាងលើមាន៖ ទី១- ឈ្មោះ ផាន់ ហ៊ុយហាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ នគរបាល ទីលំនៅផ្ទះលេខ ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ ទី២- ឈ្មោះម៉ៅម៉ៅ ជីវិន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ ២៩ ភូមិ ៦ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ “ប្រើប្រាស់អាវុ.ធ ដោយគ្មានការអនុញ្ញាត” តាម មាត្រា ៤៩០ នៃ ក្រមព្រហ្មទណ្ឌ និង មាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ។

ពួកគេត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចដកហូតបាន អា.វុធខ្លី១ដើម និង គ្រា.ប់កំា.ភ្លើង៕រក្សាសិទ្ធិដោយ: ចន្ទា ភា

×