Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធនឹងបទ ញុះ.ញង់បង្កឱ្យមានភាពវឹក.វរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម!!

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ បានបើកការសាកសួរ ជនសង្ស័យ ៦នាក់ ដែលបុគ្គលិកផ្នែកនារី នៃក្រុមហ៊ុនណាហ្គាវើលដ៍ ជាប់ពាក់ព័ន្ធនឹងបទ” ញុះ.ញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” ដោយរៀបចំបាតុ.កម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។

យោងតាមសាលក្រមរបស់តុលាការ បានឲ្យដឹងថា ជនសង្ស័យ ៦នាក់ខាងលើ ៖ ១ -ឈ្មោះ ឈឹម សុខន ភេទស្រី អាយុ ៤១ឆ្នាំ។ ២- ឈ្មោះ វី សុវណ្ណឌី ភេទស្រី អាយុ៤១,។ ៣- ឈ្មោះ សុន ស្រីពេជ្រ ភេទស្រី អាយុ ៣១ឆ្នាំ,។ ៤- ឈ្មោះ ហៃ សុភាព ភេទស្រី អាយុ ៥៦ឆ្នាំ។៥-ឈ្មោះ ឃ្លាំង សុបិន្ទ ភេទស្រី អាយុ៤២ឆ្នាំ,។ ៦- ឈ្មោះ ទូច សិរីមាស ភេទស្រី អាយុ៣០ឆ្នាំ ។

ពួកគេ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ញុះ.ញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាម មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ពួកគេ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។

ឥឡូវនេះ,ជនសង្ស័យទាំង៦នាក់ខាងលើ កំពុងតែត្រូវបានសាកសួរ នៅឯសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×