Wednesday, June 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះធ្វើការអង្កេត លើករណីសំណុំរឿង ប៉ុន.ប៉ងឃាត.កម្មដោយដាក់ថ្នាំបំពុល

ភ្នំពេញ ៖ ឯកឧត្តមជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស បានថ្លែងថា ឆ្លើយតបទៅនឹងការអំពាវនាវ របស់ម្តាយអនីតិជនអាយុ១៤ឆ្នាំ ដែលត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោសពីបទ ប៉ុន.ប៉ងឃាត.កម្មដោយដាក់ថ្នាំបំពុល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការអង្កេតដោយផ្ទាល់ លើករណីសំណុំរឿងនេះ និងបានផ្តល់មេធាវីការពារក្តី ដោយឥតគិតថ្លៃ ព្រមទាំងបានធ្វើបណ្តឹងឧទ្ធរណ៍រួចរាល់ហើយផងដែរ តាមនីតិវិធីច្បាប់ដែលមានជាធរមាន។

បើតាមឯកឧត្តមជិន ម៉ាលីន អរគុណដល់ក្រុមការងារ ដែលបានធ្វើការងារនេះ ទាំងថ្ងៃឈប់សម្រាក និងសូមអរគុណផងដែរ ដល់សាលាដំបូងខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដែលបានផ្តល់កិច្ចសហការតាមការស្នើសុំ។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមកែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មា​ធិការ​សិទ្ធិមនុស្សកម្ពុជា​​ បាន​ចាត់​​ឲ្យក្រុមការងារ គ.ស.ម.ក.​ ចុះស៊ើបអង្កេត​កាលពីថ្ងៃទី៣០-៣១ ខែធ្នូ​ ឆ្នាំ២០២១ នៅឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើករណីលិខិតអំពាវនាវរបស់ឈ្មោះ​ ស ស្រីខួច ត្រូវជាម្តាយ ធន់ ឌីណា។ ក្រុមការងារគ.ស.ម.ក. ដឹក​នាំ​ដោយ​ ឯកឧត្តម ខៀវ តុលា សមាជិក​ គ.ស.ម.ក. និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសិទ្ធិមនុស្ស នៃ​ គ.ស.ម.ក​ រួមដំណើរដោយ ឯកឧត្តម ប៊ុត ផល្លា​ សមាជិក និងជាប្រធាន​នាយកដ្ឋានស៊ើបអង្កេត​ លោក​ អ៊ឹម​ ម៉ានិត សមាជិក​ និងជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត លោក​ រស់ សាវី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត​ ​និង​លោកមេធាវី​ ឡុង​ សិទ្ធិ​ មេធាវីស្ម៏គ្រចិត្ត​ គ.ស.ម.ក.​ បានចុះធ្វើការស៊ើបអង្កេតករណីនេះនៅខេត្តត្បូងឃ្មុំ ដើម្បីស្រាវជ្រាវ​ ប្រមូល​ព័ត៌​មាន ​ភស្តុតាង​នានា ព្រមទាំង​បានជួបសាកសួរភាគីពាក់ព័ន្ធផងដែរ។

បន្ទាប់ពីមានស្ត្រីឈ្មោះ ស្រី ខួច ជាម្តាយរបស់កុមារាឈ្មោះ ធន់ ឌីណា អាយុ១៤ឆ្នាំ បានស្វែងរកអន្តរាគមន៍នានាតាមផ្លូវច្បាប់ ឱ្យរកយុត្តិធម៌ដល់កូនប្រុសរបស់ខ្លួន ដែលត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោសកូនរបស់គាត់ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទ ប៉ុន.ប៉ងឃាត.កម្ម ដោយដាក់ថ្នាំបំពុល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សម្រេចបញ្ជូនក្រុមការងារស៊ើបអង្កេត និងមេធាវីស្ម័គ្រចិត្តការពារក្តី ជូនកុមារាម្នាក់នេះ ក្រោយមើលឃើញថាមិនមានភាពយុត្តិធម៌។

ជុំវិញករណីនេះ មហាជននៅតាមបណ្តាញសង្គម បានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញ ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីសំណាក់តុលាការខេត្តត្បូងឃ្មុំ ដោយពួកគេលើកឡើងថា ជារឿងអយុត្តិធម៌សម្រាប់កុមារាម្នាក់នេះ ព្រោះកុមារារូបនេះជាអនីតិជននៅឡើយ។

បន្ថែមពីនេះ សម្រាប់ថៅកែ ដែលបានយកកុមារាមានអាយុ១៤ឆ្នាំ មកឱ្យធ្វើការងារឱ្យខ្លួន គឺជាការរំលោភលើកម្លាំងពលកម្មលើកុមារទៅហើយ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ថា ក្រោយទទួលបានព័ត៌មាននេះ ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារមួយ ដើម្បីចុះអង្កេតដោយផ្ទាល់នៅនឹងកន្លែង អញ្ចឹងយើងប្រមូលបានព័ត៌មានមូលដ្ឋានមួយចំនួន ក៏ប៉ុន្តែជានីតិវិធីតុលាការ យើងបានផ្តល់មេធាវីមួយរូប ដើម្បីការពារក្តីដល់អនីតិជន ព្រោះអីតុលាការ បានសម្រេចផ្តន្ទាទោសរួចហើយ អញ្ចឹងនីតិវិធីបន្ត គឺប្តឹងទៅឧទ្ធរណ៍ អញ្ចឹងទេគណៈកម្មាធិការសិទ្ធិមនុស្ស បានផ្តល់មេធាវីមួយរូប ដើម្បីការពារក្តីដល់អនីតិជនហ្នឹង ដោយឥតគិតថ្លៃ ដើម្បីតតាំងគ្នានៅឧទ្ធរណ៍ទៀត។

ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា មេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបំពេញបែបបទ និងបណ្តឹងសាលាឧទ្ធរណ៍រួចរាល់អស់ហើយ អ្វីដែលនៅរង់ចាំ គឺការតតាំងក្តីគ្នានៅសាលាឧទ្ធរណ៍ ដើម្បីការពារសិទ្ធិតាមផ្លូវច្បាបជូនអនីតិជន។ ប៉ុន្តែសម្រាប់ការសិទ្ធិយ៉ាងណាទៀតនោះ គឺស្ថិតនៅលើឆន្ទានុសិទ្ធិរបស់តុលាការ ក៏ប៉ុន្តែ ក្រុមមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សនឹងខិតខំប្រឹងប្រែងស្វែងភស្តុតាង និងសក្តីកាមមូលដ្ឋានផ្លូវច្បាប់ឱ្យបានរឹងមាំ ក្នុងការការពារក្តី និងដោះបន្ទុករបស់អនីតិជនតាមផ្លូវច្បាប់ នៅក្នុងនីតិវិធីរបស់សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ។

សូមបញ្ជាក់ថា ក្នុងករណីនេះបានកើតឡើងនៅភូមិចម្ការថ្មី ភូមិគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយក្មេងប្រុសឈ្មោះ ធន់ ឌីណា អាយុ១៤ឆ្នាំ ត្រូវបានថៅកែចោទប្រកាន់ថា បានដាក់ថ្នាំពុលស.ម្លាប់គាត់ កាលពីពេលថ្មីៗនេះ ហើយត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោស តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៥១២ ង ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយសម្រេចផ្តន្ទាទោសលើឈ្មោះ ធន់ ឌីណា ដាក់ពន្ធនាគារកំណត់រយៈពេល ០៤ឆ្នាំ ដោយផ្តល់ស្ថានសម្រាលទោស ផ្នែកតាមមាត្រា១៦០ និងមាត្រា១៦៤ នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×