Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការ សម្រេចចោទប្រកាន់ មនុស្សស្រី-ប្រុស៦ នាក់ ពីបទ ញុះ.ញង់ បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម!!

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចចោទ ប្រកាន់ជនត្រូវចោទ ប្រុស-ស្រីចំនួន៦នាក់ ដែលជាអតីតបុគ្គលិក នៃក្រុមហ៊ុនណាហ្គាវើលដ៍ ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះ.ញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមតាមរយ: ការរៀបចំបាតុ.កម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ។

យោងតាមឯកសារបស់តុលាការបានអោយដឹងថា ជនត្រូវចោទ ទាំង៦នាក់ខាងលើ មានឈ្មោះ ៖ ទី១ -ឈ្មោះ ឈឹម សុខន ភេទស្រី អាយុ ៤១ឆ្នាំ។ ទី២- ឈ្មោះ វី សុវណ្ណឌី ភេទស្រី អាយុ៤១,។ ទី ៣- ឈ្មោះ សុន ស្រីពេជ្រ ភេទស្រី អាយុ ៣១ឆ្នាំ,។ ទី ៤- ឈ្មោះ ហៃ សុភាព ភេទស្រី អាយុ ៥៦ឆ្នាំ។ ទី ៥-ឈ្មោះ ឃ្លាំង សុបិន្ទ ភេទស្រី អាយុ៤២ឆ្នាំ,។ និង ទី ៦- ឈ្មោះ ទូច សិរីមាស ភេទស្រី អាយុ៣០ឆ្នាំ ។

ពួកគេ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ញុះ.ញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា ។ពួកគេត្រូវបានកម្លាំងនគរបាលចាប់ខ្លួនឃាត់ខ្លួន កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×