Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារយៀកថៃ ជាច្រើនជាន់ …

ភ្នំពេញ ÷ នារីជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ពីលើអគារយៀកថៃ កម្ពស់ជាច្រើនជាន់បណ្តាលឱ្យស្លា.ប់យ៉ាងអាណោចអាធ័ម ដោយពុំដឹងពីមូលហេតុពិតប្រាកដនៅឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ទីតាំងកើតហេតុ ស្ថិតនៅចន្លោះអគារ ដឺព្រីនស៍ផ្លាហ្សា និងអាគារ យៀកថៃ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដោយប្រជាពលរដ្ឋបានប្រទះឃើញ នារីជនជាតិចិនម្នាក់ បានធ្លាក់ពីលើអគារយៀកថៃ កម្ពស់ជាច្រើនជាន់ ធ្លាក់មកក្រោមបណ្តាលឲ្យស្លា.ប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់យកខ្សែចងព័ទ្ធជុំវិញសព រួចទំនាក់ទំនងទៅខាងជំនាញ កោសល្យវិច័យឲ្យចុះមកពិនិត្យទៅលើសព តើស្លាប់ដោយករណី ឃាត.កម្មឬក៏ជាករណីលោតស.ម្លាប់ដោយខ្លួនឯង ។

បន្ទាប់ពីសមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័យ ចុះមកដល់រួចក៏ពិនិត្យទៅលើសព ដោយជំនាញកោសលវិច័យបញ្ជាក់ថា នារីជនជាតិចិនខាងលើស្លា.ប់ ដោយសារតែធ្វើអត្ត.ឃាតលោតពីលើអគារស.ម្លាប់ខ្លួនឯង រួចប្រគលតួនាទីនេះ ទៅសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុយក សពនារីជនជាតិចិន ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×