Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកបែកថ្នាំញៀន យកកាំ.បិតផ្គា.ក់ អា.រ.ក កូនស្រីរបស់ខ្លួនស្លា.ប់ រួចកា.ប់ខ្លួនឯង រងរបួសធ្ងន់

ខេត្តរតនគិរី ៖ មានករណី ឃាត.កម្មមួយកើតឡើង គឺបុរសជាឪពុកម្នាក់ យកកាំ.បិតផ្គា.ក់អា.រ.ក កូនស្រីខ្លួនឯង បណ្តាលឲ្យស្លា.ប់ភ្លាមៗ រួចកា.ប់ខ្លួនឯង រងរបួសធ្ងន់ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ខ្លួន នៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់ បានឲ្យដឹងថាក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសលស្រីវួយ អាយុ០១ឆ្នាំ៤ខែ ជនជាតិខ្មែរ ត្រូវបានជនបង្កជាឪពុកបង្កើត យកកាំ.បិតផ្គា.ក់អា.រ.ក ដា.ច់ក្បាលចេញពីដងខ្លួន បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្តង ។ ជនបង្កមានឈ្មោះ ឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ន នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីធ្វើសកម្មភាព ទៅលើកូនស្រីរួច ជនបង្កបានយកកាំ.បិត និងពូ.ថៅ កា.ប់មកលើខ្លួនឯង បណ្តាលឲ្យរបួសចំពីលើក្បាល ធ្ងន់ធ្ងរ រួចស្រែកមិនឱ្យអ្នកណា ឬក៏សមត្ថកិច្ចចូលមកជិតខ្លួនឡើយ ។

របាយការណ៍ ក៏បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានអំពើឃាត.កម្មនេះ គឺបណ្ដាលមកពីជនបង្កបែកថ្នាំញៀន។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើនីតិវិធីលួងលោម ទើបធ្វើការចាប់ខ្លួនបាន និងយកទៅសង្រ្គោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រួចចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×