Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមានព្រះបរមបដិមាព្រះអង្គគោកធ្លក ត្រូវបានរៀបពិធីពុទ្ទាភិសេក ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង

ភ្នំពេញ​ ៖ វិមានព្រះបរមបដិមាព្រះអង្គគោកធ្លកស្ថិតនៅលើផ្លូវជាតិលេខ៣ កភូមិ-ឃុំ ព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរៀបពិធីពុទ្ទាភិសេក ក្រោមព្រះអធិបតីភាពសម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាសង្ឃនៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

លោក ហេង ហុកឡាយ និង លោក ឈុន ហេងឡេង ជាអ្នកផ្តួចផ្តើមគំនិតសាងសង់វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក សម្រាប់ជាទីសក្ការបូជាដល់ប្រជាជនកម្ពុជាទាំងមូល ជាពិសេសញាតិញោម ដែលបានទៅដល់ទឹកដីខេត្តកំពត ចូលអុជធូបបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនពីព្រះអង្គ។

លោក ហេង ហុកឡាយ បានថ្លែងថា មូលហេតុដែលលោកបានតាំងចិត្តសាងសង់ ព្រះបរមបដិមា ព្រះអង្គគោកធ្លក ឡើងក្នុងគោលបំណងលើកស្ទួយដល់ព្រះពុទ្ធសាសនា ស្ថាបត្យកម្ម បុរាណខ្មែរ ជាពិសេស កន្លែងល្បីស័ក្ដិសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋយើង តែងតែដឹងពីបារមី របស់ព្រះអង្គគោកធ្លក ដែលបានដំណាលថា ពួកខ្មាំងសត្រូវ ដែលមានបំណងប៉ុនប៉ងធ្វើអាក្រក់មកលើ ទឹកដីកម្ពុជា គឺមិនបានសម្រេចទេ ជាក់ស្តែង រូបបដិមា របស់ព្រះអង្គគោកធ្លក ស្ថិតនៅស្រុកមណ្ឌលសីមា ក្បែរច្រកអន្តរជាតិចាំយាម។

លោក ហេង ហុកឡាយ បន្តថា ការកសាងព្រះបដិមា នៅក្នុងខេត្តកំពតនេះ គឺសម្រាប់បងប្អូន ប្រជាពលរដ្ឋកម្ពុជា មកសុំសេចក្តីសុខសេចក្តីចម្រើនពីព្រះអង្គគ្រប់ៗគ្នា ដោយរឹទ្ធាអំណាចរបស់ព្រះអង្គ និងជួយឃុំគ្រងកូនចៅ អោយជួបតែសេចក្តីសុខ។
សូមជម្រាបថា ព្រះបរមបដិមា ព្រះអង្គគោកធ្លក សាងសង់នៅលើផ្ទៃដីសរុបជាង ៤ហិកតារបស់ បុរី អាយខនកំពត ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នាក្រុងកំពត ខេត្តកំពត។ ព្រះបរមបដិមា ព្រះអង្គគោកធ្លក ត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ល្អឥតខ្ចោះទាំងថ្ងៃទាំងយប់ ដោយជាងចម្លាក់ខ្មែដែលមាន ទំងន់សរុបជាង ១៥តោន កម្ពស់៤,៩ ម៉ែត្រ និងព្រះភ្នែន ព្រះអង្គ ប្រវែង ១,៩៦ ម៉ែត្រ ព្រមជាមួយបុស្បុក ៧ថ្នាក់ កម្ពស់រហូតដល់ ២៣ម៉ែត្រ ៩តឹក ប្រវែង មុខកាត់ ២១,២ ម៉ែត្រ និងជម្រៅ ១៨,៣ម៉ែត្រ ស្មើនឹងទំហំ ៣៨៨ ម៉ែត្រក្រឡា ប្រកបដោយក្បូរក្បាច់ វិចិត្ររចនាលម្អដោយបុស្បុក៧ថ្នាក់ និងចំណាយថវិកាប្រមាណ ៨៦៧ ៨៨៨ ០០០រៀល (ប្រាំបីរយហុកសិបប្រាំពីរលាន ប្រាំបីសែន ប្រាំបីម៉ឺន ប្រាំពាន់រៀល)ដែល បង្ហាញពីអត្តសញ្ញាណ ស្ថាបត្យកម្ម បុរាណខ្មែរដ៏អស្ចារ្យ និងសម្រាប់ជាទីសក្ការ: ដល់មហាជនទូទៅ ក្នុងប្រទេសផងដែរ។

ផ្អែកតាមឯកសាររូបពុទ្ធបដិមាករ គឺជារូបតំណាងឲ្យព្រះសមណគោតមបរមគ្រូ នៃយើង។ ចំពោះព្រះនាមព្រះអង្គគោកធ្លកនេះ គឺបុព្វបុរសយើងដាក់ ភ្ជាប់ឈ្មោះប្រទេសខ្មែរ កាលពីសម័យហ្វូណន ឬ នគរភ្នំ និងនគរគោកធ្លក ពីព្រោះបដិមាករពុទ្ធរូបអង្គនេះ មានបារមីខ្លាំងពូកែណាស់ ហើយមានការ គោរពបូជាបួងសួង សុំសេចក្ដីសុខចម្រើន បានបំណងប្រាថ្នា៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

×