Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី បង្ហាញជំហររួមគ្នា ពីការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី ក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នា ពីការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឧត្តមសេនីយ៍ឯក មែល វីនអុង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។

មេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី ក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍ឯក មែល វីនអុង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ ដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×