Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឃាត.កម្មទៅលើកុមារពីរនាក់ នៅក្នុងពីរថ្ងៃ បានធ្វើឲ្យមន្ត្រីស៊ើបអង្កេតយើងភ្ញាក់ផ្អើល និងខ្លោ.ចផ្សារ

ភ្នំពេញ ៖ អង្គភាពការពារកុមារ CPU នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានចេញរបាយការណ៍ករណីឃាត.កម្មទៅលើកុមារីអាយុ ១៤ឆ្នាំម្នាក់ បន្តដោយអំពើអត្ត.ឃាតរបស់ជនសង្ស័យ និងករណីឃាត.កម្មទៅលើកុមារអាយុ ២ឆ្នាំម្នាក់ ដោយឪពុកញៀនថ្នាំ បានធ្វើឲ្យមន្ត្រីជំនាញយើងភ្ញាក់ផ្អើយយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកម្រិតហឹ.ង្សាដែលត្រូវបានប្រើប្រាស់។

មន្ត្រីជំនាញមានភាពភ្ញាក់ផ្អើល ពេលដែលបានឃើញស្ថានភាព កន្លែងកើតហេតុទាំងពីរ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី។ “គ្មានពាក្យអ្វីដែលអាចរៀបរាប់ អំពីករណីទាំងពីរនេះបានទេ” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ CPU។ “វាលើសពីការយល់” ពេលដែលមន្ត្រីស៊ើបអង្កេត បានឃើញកម្រិតហឹ.ង្សា ដែលបានប្រើប្រាស់ក្នុងករណីឃាត.កម្មទាំងពីរ។

ជនសង្ស័យម្នាក់ បានធ្វើអត្ត.ឃាត ហើយម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានប៉ុន.ប៉ងធ្វើអត្ត.ឃាត។ “ការបញ្ចប់ជីវិត របស់ជនរងគ្រោះស្លូតត្រង់ទាំងពីរ នៅក្នុងរយៈពេល២៤ម៉ោង ដោយអំពើឃោរ.ឃៅបែបនេះ គឺគួរឲ្យខ្លោចផ្សារ ខ្ញុំមានភាពសោកស្តាយ ចំពោះក្រុមគ្រួសារទាំងពីរ” លោក James McCabe មានប្រសាសន៍។ ករណីឃាត.កម្មទាំងពីរ កំពុងថិតក្នុងការស៊ើបអង្កេត របស់អង្គភាពការពារកុមារ (CPU), នគរបាលជាតិកម្ពុជា និងក្រសួងមហាផ្ទៃ។
“នេះគឺជាការផ្តើមឆ្នាំថ្មីដ៏រន្ធត់មួយ” ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×