Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងប៉ូលិសប្រឆាំងគ្រឿងញៀន ចុះទៅចាប់មនុស្សដោះលែង យកលុយញឹកញាប់ពេក ស្ទុះទៅដណ្តើមកាំ.ភ្លើងបា.ញ់រះជាច្រើនគ្រា.ប់ បណ្តាលឲ្យរងរបួស ប្រជាពលរដ្ឋ២នាក់

ភ្នំពេញ ៖ ស្នូរផ្ទុះអា.វុធចំនួន៥គ្រា.ប់ផ្ទួនៗគ្នា ក្នុងហេតុការណ៍កម្លាំងសមត្ថកិច្ចមួយក្រុម ចុះទៅបង្ក្រាបគ្រឿងញៀន ធ្វេសប្រហែស ត្រូវបានជនសង្ស័យ ដែលពាក់ព័ន្ធគ្រឿងញៀន តដៃដណ្តើមបានអា.វុធ បា.ញ់រះ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ មិនដឹងអ្វីសោះ បណ្តាលឲ្យរងរបួសមនុស្ស២នាក់ ស្ត្រីម្នាក់របួសស្មាស្តាំ ក្មេងយុវតីម្នាក់របួសដៃស្តាំ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ដេញតាមចាប់ ដកហូតអា.វុធបានមកវិញ ហើយនាំគ្នាឡើងឡានចាកចេញទៅបាត់អស់ ទុកតែពលរដ្ឋរងរបួស២នាក់ ក្រុមគ្រួសារចាត់ចែងដឹកយកទៅពេទ្យខ្លួនឯង ។

ហេតុការណ៍ផ្ទុះអា.វុធខាងលើ កើតឡើង កាលពីវេលាម៉ោង ៩និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅក្នុងតំបន់សម្បុកគ្រឿងញៀន ខាងកើតវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រា.ប់កាំ.ភ្លើងរបស់សមត្ថកិច្ចទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ហៅយាយវិត ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ក្បែរគោកបញ្ជាន់ នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិ៍សែនជ័យ ជាប់ចំណាត់ថ្នាក់ល្បីខាងជួញដូរ ជក់ លក់ គ្រឿងញៀន មិនចាញ់បឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃកន្លងមក ចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ធ្វេសប្រហែស ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ តដៃដណ្តើមកាំ.ភ្លើងពីដៃសមត្ថកិច្ច បា.ញ់លើសមត្ថកិច្ច និងបា.ញ់តាមផ្លូវ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំក្មេងយុវតីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំ.ភ្លើងបានវិញ ។

ពលរដ្ឋបន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំ.ភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យរៀងខ្លួន ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកនារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បី យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

ហេតុការណ៍ផ្ទុះអា.វុធបណ្តាលឲ្យមានអ្នករងរបួស២នាក់ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះ នៅមន្ទីរពេទ្យ ចំណែកកម្លាំងដែលចុះទៅបង្ក្រាបគ្រឿងញៀន ក្រោយពីឃាត់បានជនសង្ស័យ និងដណ្តើមយកអា.វុធបានវិញ ឡើងជិះរថយន្តបើកចាកចេញទៅបាត់អស់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×