Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ៖ កម្ពុជាគឺជាប្រធានអាស៊ាន ពេញមួយឆ្នាំ២០២២ លើមូលបទ ៖ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញរបាយការណ៍ បង្ហាញអំពីនិមិត្តសញ្ញា សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២ ខាងមុខនេះ។

កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

សម្រាប់វនិមិត្តសញ្ញាវិញ មានទម្រង់ត្របកឈូកគឺជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនា នៃសន្តិភាព ដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅលើស្រទាប់របស់វា គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និង ភាពចម្រុះនៃអាស៊ាន។

ស្មារតីស្នូលអាស៊ានឆ្នាំ២០២២ គឺភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា ហើយគោលបំណងសំខាន់៖ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។

ជាមួយនឹងការចាប់ផ្ដើមក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាមានការរំពឹងទុកទៅលើលទ្ធផលដូចជា៖ សេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។

ឯកឧត្តម ប្រាក់ សុខន បានថ្លែងថា យើងបានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយយើងនឹងបំពេញតួនាទីនេះ ដោយមោទនភាពបំផុត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×