Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលអនុវត្តតាមដីកា ឃាត់ខ្លួន បុគ្គល២នាក់ នៃក្រុមអ្នកញុះ.ញង់ ឱ្យមានការប្រមូលផ្តុំតវ៉ា នៅមុខណាហ្គាវើលដ៍

ភ្នំពេញ ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនមនុស្ស២នាក់ ក្នុងចំណោម ៣ នាក់ដែលរត់គេច ពាក់ព័ន្ធនឹងការញុះ.ញង់ ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ យោងតាមដីការបស់តុលាការ ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកតាមចាប់ខ្លួន អ្នករៀបចំបាតុ.កម្មម្នាក់ទៀត ឈ្មោះឈឹម ស៊ីថរ។

មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានឲ្យដឹងថា បុរស២នាក់នោះ ឈ្មោះ សុខ ណារិទ្ធ និងម្នាក់ទៀតឈ្មោះ សុខ គង្គា។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្ស៩នាក់ ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ញុះ.ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមជនត្រូវចោទ៩នាក់នោះ មាន៦នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅថ្ងៃទី០៣ ខែមករា និង៣នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ។

បើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនជាប់ចោទ៦នាក់ ដែលពាក់ព័ន្ធនឹងការញុះញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

មនុស្សទាំង៦នាក់ដែលត្រូវបានតុលាការឃុំខ្លួននេះ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឆ្លងឆ្នាំ ដោយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីពួកគេធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់សរុប៩នាក់ពីបទញុះ.ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ មនុស្ស៩នាក់ដែលត្រូវតុលាការចោទប្រកាន់នោះ រួមមាន៖ ១.ឈឹម ស៊ីថរ, ២.រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហៃ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩.សុខ គង្គ។ ក្នុងចំណោម៩នាក់នេះ មាន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ខណៈ៣នាក់បានរត់គេចខ្លួន។

សូមបញ្ជាក់ថា នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×