Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសវៀតណាមម្នាក់ និង ដកហូត ថ្នាំញៀនជិត២០០គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២២ បានចាប់ និង បញ្ជូនខ្លួន បុរសសង្ស័យ ជនជាតិវៀតណាមម្នាក់ ទៅតុលាការរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន
ជិត២០០គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ។

មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ Luu Tung Huy ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ។

ជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុច ខុនដូ ជាន់ទី ៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀន សរុបចំនួន ១៨១,៣៧០ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×