ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចគរបាលស្រុកលំផាត់ កាលពីថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២២ បានចាប់ឃាត់ខ្លួន បុរសកំ.ណាច ចិត្តតិ.រច្ឆានម្នាក់ និង រៀបចំឯកសារ ដើម្បីបញ្ជូនខ្លួនគាត់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ជាប់ទាក់ទងទៅនឹងករណីឃាតកម្ម ដោយយក កាំ.បិតផ្គា.ក់ កាប់ប្រ.ហារកូនស្រីខ្លួនឯង បង្កើតបណ្តាលឲ្យដា.ច់ក្បាលចេញពីខ្លួន និង ត្រូវបានស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ប្រព្រឹត្តនៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
ករណីអំពើឃាត.កម្មខាងលើ បានកើតឡើង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម (ត្រូវជាឪពុកបង្កើត) ។ ចំណែក ក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសល ស្រីវួយ អាយុ១ឆ្នាំ និង៤ខែ ជនជាតិខ្មែរ ។ អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្ននៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
បច្ចុប្បន្ន,សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី។ ចំណែកឯ ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


