Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះជនជាប់ចោទ ខ្មែរអ៉ីស្លាមម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ជនជាតិអ៉ីស្លាមម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចំនួន ៨ កញ្ចប់ ប្រព្រឹត្តនៅសង្កាត់ច្រាំងចំរេះ១
ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២០ ។

លោកជំទាវ ចាន់ម៉ាលីណា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ខាងលើ មានឈ្មោះ សើ ហ្វារឹក ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់គុកកំណត់ ៣ ឆ្នាំ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៩ នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន ៨កព្ចាប់ធំ មានទម្ងន់សរុប ១២,៤៨ ក្រាម និង ទូរស័ព្ទ២គ្រឿង ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×