ភ្នំពេញ ៖ មានហេតុការណ៍បង្កមានការភ្ញាក់ផ្អើល ទៅដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរយ៉ាងខ្លាំង ដោយសារតែស្រ្តីម្នាក់ មានវិបត្តិផ្លូវចិត្ត ជាមួយនឹងបងប្អូន បម្រុងនឹងធ្វើអត្ត.ឃាតលោ.តទឹកស.ម្លាប់ខ្លួននៅស្ពានព្រះមុនីវង្សចាស់។
ហេតុការណ៍នេះបានកើតហេតុទ្បើង កាលពីវេលាម៉ោង ០៤ និង១០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីខាងលើដែលមានអាយុប្រហែល ៤៣ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 1HM 0810 ធ្វើដំណើរពីកើតមកលិច មកដល់ចំណុចលើស្ពានព្រះមុនីវង្សចាស់ ក៏ស្រ្តីនោះបម្រុងនឹងធ្វើអត្ត.ឃាតលោ.តទឹកស.ម្លាប់ខ្លួន ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ដែលប្រចាំការនៅក្រោមស្ពាន បានធ្វើការឃាត់នឹងយកមកធ្វើការសួរនាំ នៅខាងក្រោម ស្រ្តីនោះបានរៀបរាប់ប្រាប់ សមត្ថកិច្ចទាំងទឹកភ្នែកថា ខ្លួនពិបាកចិត្តជាមួយនឹងបងប្អូន ដោយសារតែមិនចែកទ្រព្យសម្បត្តិ របស់ម្តាយ ដែលស្លា.ប់ចោលឲ្យមករូបគាត់។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប្រចាំគោលដៅ នៅក្រោមស្ពានព្រះមុនីវង្ស លោកបានធ្វើការណែនាំ បញ្ចុះបញ្ចូលកុំឲ្យគិតខ្លី និងជូនស្រ្តីខាងលើ ត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ ៖ សួង សាម




