Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តូ toyota prius ២គ្រឿងបើកបុ.កគ្នា ហើយរេចង្កូតបុ.កទ.ម្លុះចូលហាង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius ព្រូសមួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុ.ករថយន្ត toyota prius មួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តបង្ករេចង្កូតបុ.កទ.ម្លុះចូលហាង យីហោ សុខហុងរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៨៨ កែងនឹងផ្លូវ១១៣ ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក toyota prius មួយគ្រឿង ពណ៌ប្រេផេះ ពាក់ផ្លាកលេខភ្នំពេញ 2BC-5912 បើកបរតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កម៉ាក toyota prius ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BL-0301 បើកបរតាមបណ្តោយផ្លូវ២៨៨ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្ត toyota prius បើកឆ្លងផ្លូវចំពីចំហៀង ផ្នែកខាងស្តាំពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញ បានរេចង្កូតទៅបុ.កទ.ម្លុះទ្វារកញ្ចក់ ចូលទៅខាងក្នុង ហាងទើបនិងជួសជុលថ្មីយីហោ សុខ ហុង រងការខូចខាតកញ្ចក់ទ្វារខាងក្រៅ និងស.ម្ភារមួយចំនួន សំណាងល្អនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុខាងលើ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាង ការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×