Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង បា.ញ់មីស៊ីលបាលីស្ទិក ធ្វើឲ្យជប៉ុន និងកូរ៉េខាងត្បូង ភ័យ

រដ្ឋធានីសេអ៊ូល ៖ ជប៉ុន និង កូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបា.ញ់មីស៊ីលផ្លោង ដែលគេសង័្សយថា ជាប្រភេទ មីស៊ីលបាលីស្ទិក ហើយសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានកើតឡើង ក្រោយពេលលោក គីម ជុងអ៊ុន ប្រកាសពីការបង្កើនកម្លាំងយោធា នៅក្នុងប្រទេសកុម្មុយនីស្ដឯកោមួយនេះ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ថា អាជ្ញាធរ នៅក្នុងប្រទេសជប៉ុន និង កូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើង កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែមករា បានបា.ញ់មីស៊ីលផ្លោងមួយគ្រា.ប់ ដែលគេសង័្សយ ជាប្រភេទ មីស៊ីលបាលីស្ទិក។ មីស៊ីលនោះ បានហោះទៅកាន់គោលដៅ នៅឆ្នេរសមុទ្រ នាភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។ នេះជាសកម្មភាពថ្មីមួយរបស់ប្រទេសមានអាវុធនុយក្លេអ៊ែរ នៅដើមឆ្នាំ២០២២នេះ។

ឆ្មាំសមុទ្រជប៉ុន ដែលបានរាយការណ៍ពីដំបូង ចំពោះការបាញ់នោះ បានបញ្ជាក់ថា កាំជ្រួចនោះ អាចជាមីស៊ីលផ្លោងបាលីស្ទិក ប៉ុន្តែឆ្មាំសមុទ្រជប៉ុន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ។

លោក Fumio Kishida នាយករដ្ឋមន្រ្ដីជប៉ុន បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «ចាប់តាំងពីឆ្នាំមុនមក កូរ៉េខាងជើងបានបាញ់មីស៊ីលម្តងហើយម្តងទៀត។ នេះជារឿងគួរឱ្យសោកស្តាយបំផុត»។

ជាមួយគ្នានេះដែរ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើង បានបា.ញ់មីស៊ីលមួយគ្រាប់ ដែលសង្ស័យ បា.ញ់ចេញពីឆ្នេរសមុទ្រ នាភាគខាងកើត ហើយការវិភាគពីករណីនេះ ក៏កំពុងបន្តធ្វើ»។

បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយថា កូរ៉េខាងជើង បានបា.ញ់មីស៊ីល សំដៅទៅទិសខាងកើត នាវេលាម៉ោង៨ និង១០ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ (ម៉ោងនៅកូរ៉េ) ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារទណ្ឌកម្មពីអន្ដរជាតិ ជុំវិញការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ, គ្រោះទឹកជំនន់បំផ្លាញកសិផល និង ការបិទខ្ទប់ព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់កូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×