បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក នៅតែបន្ដធ្ងន់ធ្ងរឡើង ដោយមានករណីឆ្លងថ្មីកើនឡើង ជាង២លាននាក់ ហើយសហរដ្ឋអាមេរិក បារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និង បណ្ដាប្រទេសផ្សេងៗទៀត បន្ដមានករណីឆ្លងថ្មីច្រើន។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង ២, ០៩លានករណី និង មានករណីស្លា.ប់ថ្មី ៦ ២៦២នាក់។ នៅលើពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ជាង២៩៥,៤១លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ជាង៥,៤៧លាននាក់ និងមានអ្នកជាសះស្បើយ ជាង២៥៦,០១លាននាក់។ រីឯអ្នកជំងឺ ជាង ៣៣,៩២លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។
សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ៥៥៥ ២៣៦នាក់ និង មានអ្នកស្លា.ប់ថ្មី ១ ៨១៤នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៥៨,០២លាននាក់ ហើយក្នុងនោះមានអ្នកបាត់បង់ជីវិត ៨៥១ ៣៩០នាក់ និង មានអ្នកជាសះស្បើយ ជាង៤១,៨៦លាននាក់ ។ ចំណែកអ្នកជំងឺ ជាង១៥,៣១លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

ចក្រភពអង់គ្លេស ជាប្រទេសរងគ្រោះដោយកូវីដ លំដាប់លេខ៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ២១៨ ៧២៤នាក់ និង មានករណីស្លា.ប់ថ្មី ៤៨នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ សរុប ជាង១៣,៦៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១៤៨ ៩៤១នាក់ និង មានអ្នកជាសះស្បើយ ជាង១០,៥១លាននាក់។ ចំណែកអ្នកជំងឺជាង២,៩៨លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។
បារាំង ជាប្រទេសរងគ្រោះ ដោយសារកូវីដ-១៩ លំដាប់លេខ៥ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ២៧១ ៦៨៦នាក់ និង មានករណីស្លា.ប់ថ្មី ៣៥១នាក់។ បារាំង មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១០,៥៨លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១២៤ ៥៦៣នាក់ និង មានអ្នកជាសះស្បើយ ជាង៨,២៧លាននាក់។

អេស្ប៉ាញ រកឃើញករណីឆ្លងថ្មី ១១៧ ៧៧៥នាក់ និង មានករណីស្លា.ប់ថ្មី ១១៦នាក់។ អេស្ប៉ាញ មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៦,៧៨លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៨៩ ៦៨៩នាក់ និង មានអ្នកជាសះស្បើយ ជាង ៥,១១លាននាក់។
ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ ហើយក្លាយជាប្រទេសរងគ្រោះលំដាប់លេខ១១៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ១៧៥នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិន មានអ្នកឆ្លងសរុប ១០២ ៨៤១នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩៤ ៩៤៩នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN
សូមអានតារាង នៃប្រទេសមួយចំនួនដែលមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖









