Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួចម៉ូតូកង់៣ បានសម្រេចពីខណ្ឌសែនសុខ មកជាប់អន្ទាក់ប៉ូលិសខណ្ឌមានជ័យម្នាក់ ចំណែកបក្ខពួកម្នាក់ រត់គេចខ្លួនបាត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកពីរនាក់ បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កកង់បី បានសម្រេចពីខណ្ឌសែនសុខ រួមមករួចមកសម្ងំលាក់ខ្លួន នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឆែកតាមប្រព័ន្ធ GPS ធ្វើការចាប់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង ១០និង ០០នាទី ថ្ងៃទី៥ ខែមករាឆ្នាំ២០២២ ត្រូវចំណុចផ្លូវបេតុង ក្រោយសាលាសង្កាត់ស្ទឹងមានជ័យទី១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ មិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងនោះដកហូតបានមានដូចជា ម៉ូតូម៉ាកToday ពណ៌ស ដែលពាក់ផ្លាកលេខ កំពត 1N 5934 (ជារបស់ជនសង្ស័យ) និងម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ពណ៌សលាយក្រហម ជារបស់ជនរងគ្រោះមួយគ្រឿងផងដែរ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុក្រុមហ៊ុនខាងលើ បានទុកម៉ូតូរ៉ឺម៉ក នៅមុខកន្លែងតាមបណ្តាយផ្លូវ១៩១៦ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានី លុះមកដល់ម៉ោង០៣ និង០០នាទីយប់ ឈានចូលថ្ងៃទី០៥ ខែមករាឆ្នាំ២០២២ ក៏លិចមុខនៅជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កខាងលើបានសម្រេចរួចជិះរត់គេចខ្លួន មកសម្ងំនៅក្នុងភូមិសាស្ត្រនៃសង្កាត់ស្ទឹងមានជ័យទី០១ ក៏ត្រូវបានម្ចាស់ម៉ូតូរ៉ឺម៉កកង់បី ម្ចាស់បានធ្វើការឆែកតាមប្រព័ន្ធ GPS រយៈពេលជិត០៥ ម៉ោងទើបឃើញម៉ូតូខាងលើនៅខាងក្រោយ សង្កាត់ស្ទឹងមានជ័យទី១ ភ្លាមៗនោះ ម្ចាស់គាត់ត្រូវបានម្ចាស់ម៉ូតូរ៉ឺម៉កកង់បីបានធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោល។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានប្រគល់ជនសង្ស័យ និង ម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូរបស់ជនសង្ស័យ មកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិងកសាងសុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×