Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារចម្រុះថ្នាក់ជាតិ ចុះបង្ក្រាបបទល្មើសដីព្រៃ ដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធ ដោយខុសច្បាប់ ស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រក់ស័ង្គសីដែលជនល្មើសបានបោះដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។

ឯកឧត្តម វេង សាខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងសារលើផេកហ្វេសប៊ុកថា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានគណកម្មាធិការជាតិបង្រ្កាប ទប់ស្កាត់ លប់បំបាត់និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្មសិទ្ធិ ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះចំណាត់ការផ្លូវច្បាប់ របស់ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រក់ស័ង្គសីដែលជនល្មើសបានបោះដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។

ឯកឧត្តម បានបន្តថា ការអនុវត្តនេះយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមលិខិតលេខ៣៨ សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ និងតាមការបញ្ជារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចុះពិនិត្យនាពេលថ្មីៗនេះ។ ខ្ញុំសូមលើកទឹកចិត្តបន្តការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឲ្យបានជោគជ័យ។ សូមអំពាវនាវកុំរំលោភដីព្រៃរបស់រដ្ឋ និងដីរដ្ឋដែលបានផ្តល់ឲ្យក្រុមហ៊ុនវិនិយោគ ដែលនាំឲ្យមានការប្រឈមផ្លូវច្បាប់។

គួររលឹកផងដែរថា នៅរសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម អមដំណើរដោយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរី និងសហការីមួយចំនួនទៀត បានអញ្ជើញចុះមកពិនិត្យទិដ្ឋភាពជាក់ស្តែងនៃការកាប់ ឈូសឆាយ និងដុតបំផ្លាញ ដើម្បីទន្ទ្រានយកដីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន លើដីចម្ការស្រល់សម្បទានសេដ្ឋកិច្ចខុសច្បាប់ ពី សំណាក់ជនអនាធិបតេយ្យ ស្ថិតក្នុងភូមិសាស្រ្ត ឃុំសែនមនោរម្យ ស្រុកអូររាំង។

បន្ទាប់ពីបានពិនិត្យឃើញទិដ្ឋភាពជារួមរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ ជូនឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ និងលោកប្រធានមន្ទីរត្រូវចាត់វិធានការជាបន្ទាន់ ៖
១- សហការជាមួយអាជ្ញាធរខេត្ត តុលាកា និងកងកម្លាំងមានសមត្ថកិច្ច ចាត់កម្លាំងចុះមកដក និងបំផ្លាញបង្គោលព្រំដីទាំងអស់ ព្រមទាំងប្រមូលវត្ថុតាង កសាងសំណុំរឿងទៅតុលាកា។
២- រៀបចំសាងសង់ស្នាក់ការ ឬជាប៉ុស្តិត្រួតពិនិត្យ និងលើប៉ាណូជាផែនទីបញ្ជាក់ជាដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។
៣- រៀបចំផែនការអភិវឌ្ឍតំបន់នេះ ឲ្យក្លាយជាតំបន់រុក្ខទេសចរណ៍ ស្ថានីយបង្កាត់ពូជផ្កាព្រៃ និងរុក្ខជាតិលម្អ និងឱសថ ធ្វើយ៉ាងណាប្រើប្រាស់ព្រៃចម្លារស្រល់ឲ្យសក្តានុពល ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលអនាគត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×