ភ្នំពេញ ៖ មេខ្លោងដឹកនាំបាតុ.កម្មខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន បណ្តោះអាសន្នដាក់ពន្ធនាគារព្រៃស និងម្នាក់ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ។ មេខ្លោងដឹកនាំបាតុ.កម្មខុសច្បាប់ទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាតុលាការ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

មេខ្លោងដែលចាប់ខ្លួនរួមមានៈ ១. ឈ្មោះ ឈឹម ស៊ីថរ ខណៈកំពុងដឹកនាំបាតុកម្មខុសច្បាប់ , ២. ឈ្មោះ សុខ ណារិទ្ធ និងទី៣. ឈ្មោះ សុខ គង្គា ពាក់ព័ន្ធការញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពោលគឺដឹកនាំអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើបាតុ.កម្មដោយខុសច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ី រិន្ទ បានមានប្រសាសន៍ប្រាប់ CEN នៅមុននេះបន្តថា ១. ឈ្មោះ សុខ ណារិទ្ធ ត្រូវបានចោទពីបទ: ញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ ២. ឈ្មោះ ឈឹម ស៊ីថរ ត្រូវបានចោទពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានឃុំខ្លួន បណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២។ ៣.ឈ្មោះ សុខ គង្គា ត្រូវបានចោទ ពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានដាក់ក្រោមការត្រួតតាមផ្លូវតុលាការ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៩នាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ររបស់លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿង ដែលមានជនសង្ស័យចំនួន ៩នាក់ មានដូចជាៈ ១. ឈឹម ស៊ីថរ ២. រី សុវណ្ណឌី ៣. សុន ស្រីពេជ្រ ៤. ហៃ សុភាព ៥. ឃ្លាំង សុបិន្ត ៦. ទូច សិរីមាស ៧. ឈឹម សុខន ៨. សុខ ណារិន និង៩. សុខ គង្គា ព្រមទាំងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងអង្គហេតុញុះ.ញង់បំផុសបំផុលក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលត្រូវបានបណ្តេញចេញឲ្យធ្វើសកម្មភាព បង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងរួចមកអំពើ ដែលបានប្រព្រឹត្តខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រាណ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ “ញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សមត្ថកិច្ចបានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៦ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដើម្បីឲ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ មេដឹកនាំបាតុកម្មខុសច្បាប់ទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុ.កម្មខុសច្បាប់ និងបានបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
មនុស្សទាំង ៦នាក់រួមមាន ៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត អីប្រឹក្សាជាន់ខ្ពស់ ,ហិ រញ្ញិកសហជីព( អ្នកកាន់លុយចំណាយ សហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤. កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា)៥. អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦. អ្នកស្រី ទូច សិរីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ អ្នកទាំង ៦ នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២១។
ចំណែកមនុស្ស ៣នាក់ទៀត រួមមានៈ ១. ឈ្មោះ រិន ផល្លា ២. ឈ្មោះ អេង ស្រីបូ និងទី៣. ឈ្មោះ ស៊ុន ស្រីមុំ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍បញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល សរុបចំនួន ៩នាក់ ដោយក្នុងនោះមនុស្សចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងមនុស្សចំនួន ៣នាក់បានធ្វើការអប់រំ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូប ពីបទបានរៀបចំបាតុ.កម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

