Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡាម្នាក់ ជាប់៣០ ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ឆ្លងដែនជិត ១គីឡូកន្លះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ !!

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទណ្ឌកម្ម ស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡាម្នាក់ ជាប់គុក៣០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ប្រភេទកូកាអ៉ីន ចំនួនជិត១គីឡូកន្លះ ឆ្លងដែន ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលលពីអំឡុង ខែកញ្ញា ឆ្នាំ ២០១៦។

យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Adelys Paola Loupez Alviarez ភេទស្រី អាយុ ២៨ ឆ្នាំ ជាជនជាតិ វ៉េណេស៊ុយអេឡា។

ជនជាប់ចោទ ឈ្មោះ Adelys Paola Loupez Alviarez ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៨ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ពីបទ: ជួញដូរ និងដឹកជញ្ជូន ដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសរបស់នាង រក្សាទុកនៅដដែល។ នាង ក៏បានប្តឹងសាទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាតិចោទ ឈ្មោះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន ថ្នាំញៀន ប្រភេទកូកាអ៉ីន មានទម្ងន់ សរុប ១៤៤៩, ៤៣ ក្រាម ពីនាង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×