Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម បើកកិច្ចប្រជុំលើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស ឱ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី កម្ពុជា-ឡាវ-វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំនេះបានធ្វើឡើង ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដោយភាគីទាំងបី បានសម្ដែងការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ ដែលតាមរយៈទំនាក់ទំនងនេះ បានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត។

ភាគីទាំងបីក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក អំពីសភាពការណ៍ទូទៅនៅក្នុងតំបន់ និងសាកលលោក ព្រមទាំងបានឯកភាពបន្តបង្កើន ការយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗចំនួន៥ចំណុច ដូចមានបញ្ជាក់ក្នុងសេចក្ដីប្រកាស ស្ដីពីលទ្ធផលនៃកិច្ចប្រជុំនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×