Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិន បើករថយន្តស៊េរីទំនើប ទៅបុ.ករបាំងថ្មគល់ស្ពានអាកាស៥មករា បណ្តាលឲ្យរថយន្តខ្ទេ.ច មួយកំណាត់មុខ

ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ សង្ស័យថាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុ.ករបាំងថ្មគល់ស្ពានអាកាស៥មករា បណ្តាលឲ្យរថយន្តរងការខូចខាត ខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ២០ នាទីយប់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ ចំណុចជាប់នឹងគល់ស្ពានអាកាស៥ មករា ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើប ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AX-6266 បើកបរតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុ.ករបាំងថ្មគល់ស្ពានអាកាស ៥មករាពេញទំហឹង បណ្ដាលឱ្យរងការខូចខាត រថយន្តផ្នែកខាងមុខ ស្ទើរទាំងស្រុង ចំណែកឯរបាំងថ្មគល់ស្ពានវិញ រងការខូចខាតតិចតួច។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×