Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ford ranger មួយគ្រឿង បើកលឿន ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើង សំណាងបានពលរដ្ឋជួយលើវិញ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាក ford ranger មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.កនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលរថយន្តក្រឡាប់ផ្ងារជើង បានពលរដ្ឋជិតខាង ទៅជួយលើកយកតៃកុងចេញពីក្នុងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃទី៥ ខែមករាឆ្នាំ ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ចំណុចទល់មុខនឹងវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក ford reanger ពណ៌ខ្មៅមួយគ្រឿងបានដោះផ្លាកលេខចេញ បើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពីមុខពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្តបានក្រឡាប់ផ្ងារជើង ភ្លាមនោះដែរ បានពលរដ្ឋជិតខាង ជួយលើករថយន្តឲ្យក្រឡាប់ដូចដើមវិញ។ ក្រោយមកតៃកុងរថយន្តបង្ក បានរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×