Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមរក្សា ៣កុំ ៣ការពារ! ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក ឆ្លងថ្មីជាង២,៤លាននាក់

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩ កាន់តែអាក្រក់ឡើង ដោយរកឃើញករណីថ្មី រហូតដល់ជាង២,៤លាននាក់ ហើយសហរដ្ឋអាមេរិក បារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និង បណ្ដាប្រទេសផ្សេៗទៀត ជាពិសេស នៅតំបន់អឺរ៉ុប កាន់តែឆ្លងខ្លាំងឡើង។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជាង ២,៤៥លាននាក់ និង មានករណីស្លាប់ថ្មី ៧ ០៧៩នាក់។ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ២៩៨,០៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ជាង៥,៤៨លាននាក់ និង មានអ្នកជាសះស្បើយជាង២៥៦,៧៤លាននាក់។

សហរដ្ឋអាមេរិក ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩ខ្លាំងជាងគេ នៅលើពិភពលោក រកឃើញករណីថ្មី កើនដល់ ៦២៤ ៥៦០នាក់ និង មានករណីស្លា.ប់ថ្មី ១ ៧៣២នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៥៨,៧២លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៨៥៣ ៥២២នាក់ និង មានអ្នកជាសះស្បើយជាង ៤១,៩៩លាននាក់។ ចំណែកអ្នកជំងឺជាង១៥,៨៧លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២០ ៧៧៣នាក់។

អង់គ្លេស រកឃើញករណីឆ្លងកូវីដថ្មី ១៩៤ ៧៤៧នាក់ និង មានករណីស្លា.ប់ថ្មី ៣៤៣នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១៣, ៨៣លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១៤៩ ២៨៤នាក់ និង មានអ្នកជាសះស្បើយ ជាង ១០,៥៦លាននាក់។

បារាំង រកឃើញករណីឆ្លងកូវីដថ្មី ៣៣២ ២៥២នាក់ និង មានករណីស្លាប់ថ្មី ២៤៦នាក់។ បារាំង មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១០,៩២លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១២៤ ៨០៩នាក់ និង មានអ្នកជាសះស្បើយ ជាង៨,៣៣លាននាក់។

ដោយឡែក ចិនជាប្រទេសប្រភពដើម នៃកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៩១នាក់ តែមិនមានករណីស្លា.ប់ថ្មីនោះទេ។ ចិន ជាប្រទេសរងគ្រោះដោយកូវីដ-១៩ លំដាប់លេខ១១៤ នៅលើពិភពលោក មានអ្នកឆ្លងសរុប ១០២ ៩៣២នាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩៥ ០០៥នាក់។ ចំណែកអ្នកជំងឺ ៣ ២៩១នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយsn

សូមអានតារាង នៃបណ្ដាប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖

×