Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យស្តង់ដាអន្តរជាតិ ចាប់ផ្តើមផ្ដល់សេវា២៤ម៉ោង និងបន្ថែមឯកទេស ២៣ផ្សេងទៀត នៅឆ្នាំ២០២២

ភ្នំពេញ ៖ មន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដឹ ប្រេស្ទីហ្ស៍ (The Prestige) ដែលស្ថិតនៅក្បែរវិមានឯករាជ្យ បានចាប់ផ្តើមផ្តល់សេវា២៤ម៉ោង និងបន្ថែមជំនាញឯកទេស រហូតដល់២៣មុខបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់លោកអ្នក ។

សេវាបន្ថែមថ្មីរួមមាន ផ្នែកប្រព័ន្ធប្រសាទ ក្រពះពោះវៀន ថ្លើមនិងឬសដូងបាត ជំងឺសន្លាក់ កែសម្ផស្ស សម្ភពនិងកុមារ និងវះកាត់ឆ្អឹងបាក់បែក ជាដើម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ ។

ការបន្ថែមសេវាថ្មីទាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការគាំទ្រ យ៉ាងខ្លាំងពីមហាជន ជាពិសេសពីអ្នកជំងឺដែលមានតម្រូវការ កាន់តែច្រើនលើផ្នែកព្យាបាល លើជំនាញឯកទេសផ្សេងៗទៀត ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ត្រូវបានគេទទួលស្គាល់ថា មិនត្រឹមតែបានបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗ បន្ទប់ស្អាត និងមានវេជ្ជបណ្ឌិតជំនាញឯកទេស មកពីបណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ីប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យអន្តរជាតិ ដែលបានផ្តល់សេវាថែទាំងសុខភាពល្អ ប្រហាក់ប្រហែលនៅបរទេសដែរ ។

ព័ត៌មានបន្ថែមមានលើហ្វេសប៊ុកផេករបស់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ (https://www.facebook.com/tphkh) ឬ ចូលទៅកាន់វេបសាយ (https://prestigehospital.com.kh/) ។ ឬលេខទូរសព្ទ៖ 023 266 999 / 085 689 568 / 067 689 568។ អាស័យដ្ឋានផ្ទះលេខ៖ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

×