ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្សនិង គាំពារអនិកជន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បានចុះបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី ចំនួន ៤នាក់ ដែលជាគ្រូពេទ្យ និង បុគ្គល នៃមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងឈ្មោះផ្ការំដួល ដែលមានទីតាំងស្ថិតនៅបឹងកក់ ផ្លូវលេខR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញជាប់ពាក់ព័ន្ធនឹងការកែសម្ផស្សដោយវះកាត់ អតីថិជជាច្រើននាក់ បណ្តាលឱ្យមានបញ្ហា តែគេចវេស និង មិនទទួលខុសត្រូវ។

សមត្ថកិច្ចនគរបាលបាន បញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ខាងលើ ពួកគេត្រូវបញ្ជូនខ្លួនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងចាត់ការ តាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



