Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំឲ្យមន្ត្រីក្រោមឱវាទ បម្រើប្រជាពលរដ្ឋឱ្យបានល្អ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីនគរបាល ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ ម្យ៉ាងវិញទៀតផ្នែកជំនាញផ្សេងៗទៀតដូចជា ចរាចរណ៍ និងសណ្តាប់ធ្នាប់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ដោយមានកាយវិការ និងសំដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ។

ការណែនាំនេះ បានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងកិច្ចប្រជុំប្រចាំខែធ្នូ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព គ្រប់កងកម្លាំងចំណុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវតែពង្រឹងការល្បាត ដើម្បីបង្ការ ទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង។

សូមជម្រាបថា មន្ត្រីនគរបាលដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ក្នុងនោះមានស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣រូប មានដូចជា ឧត្តមសេនីយ៍ទោ លី ពុទ្ធារ៉ា , លោកវរសេនីយ៍ឯក ចាន់ គ្រឹស្នា និងលោកវរសេនីយ៍ឯក មួន ឌីណា។ ចំណែកលោកវរសេនីយ៍ទោ អ៊ុក បូនីន ត្រូវបានតែងតាំង ជាអធិការនគរបាលខណ្ឌមានជ័យ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×