Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូចចិត្តត្បិតស្រីស្នេហ៍សុំបែក យុវជនម្នាក់ គិតខ្លីសម្រេចចិត្តបញ្ចប់ជីវិត ក្នុងបុរីពិភពថ្មីចំការដូង បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ យុវជនម្នាក់ខូចចិត្តនឹងសង្សារ សុំបែកទៅរៀបការជាមួយអ្នកផ្សេង សម្រេចចិត្តធ្វើអត្ត.ឃាតច.ង.កស.ម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះ ដែលបានកើតទ្បើង កាលនៅក្នុងបុរី ពិភពថ្មីចំការដូង នៅតាមបណ្តាលផ្លូវលេខ ៦A ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ប៊ូ ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ មានស្រុកំណើត ក្នុងភូមិជ្រោយ ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

បើយោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារ របស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងទ្បើយ យុវជនខាងលើបានស្គាល់គ្នា ជាមួយនារីម្នាក់បានស្រទ្បាញ់គ្នា ស្មោះស្ម័គ្រគ្នា និងបានឲ្យឪពុកម្ដាយទាំងសងខាងដឹងឮ ស្រាប់តែម្តាយខាងស្រី បានឲ្យយុវជនខាងលើ ចូលស្តីដណ្តឹង តែដោយសារតែយុវជនខាងលើ មានជីវិតលំបាកក៏សុំពន្យារពេលចូលស្ដីដណ្ដឹង លុះមកដល់យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នារីខាងលើ បានខលទូរស័ព្ទមកប្រាប់យុវជនខាងលើថា ខ្លួនទៅរៀបការជាមួយប្រុសផ្សេង ស្រាប់តែយុវជនខាងលើ បានតូចចិត្តយ៉ាងខ្លាំង និងបាននិយាយប្រាប់បងប្អូនថា សង្សាររបស់ខ្លួនទៅរៀបការជាមួយអ្នកផ្សេងហើយ លុះមកដល់ព្រឹកទ្បើង ក៏ប្រទះឃើញសាកសពយុវជនខាងលើ យកខ្សែអង្រឹងច.ង.កស.ម្លាប់ខ្លួន នៅនិងធ្នឹមសសរផ្ទះស្លា.ប់បាត់ទៅហើយ។ ទើប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងព្រឹកព្រលឹម ទើបរាយការណ៍ជូនសមត្ថកិច្ច ចុះទៅទីតាំងកន្លែងហេតុភ្លាមៗ ។ បើតាមការសន្និដ្ឋាន វា.យតម្លៃពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះធ្វើអត្ត.ឃាតច.ង.កស.ម្លាប់ខ្លួនពិតប្រាកដ មិនពាក់ព័ន្ធករណីឃាត.កម្មឡើយ។

បច្ចុប្បន្នសាកសពយុវជនខាងលើ ត្រូវបានសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតនៅឯខេត្តកោះកុង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×