Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាមទាមទារធ្វើតេស្ដ IElTS និង ធ្វើតេស្ដអន្ដរជាតិ មុននឹងឲ្យចូលរៀន នៅតាមសាកលវិទ្យាល័យល្បីៗរបស់ខ្លួន

រដ្ឋធានីហាណូយ ៖ បច្ចុប្បន្ន វៀតណាមកំពុងតែពង្រឹងគុណភាពសិក្សា ឲ្យដូចបណ្ដាប្រទេសរីកចម្រើននានា នៅលើពិភពលោក ទើបនៅតាមបណ្ដាសាកលវិទ្យាល័យជាច្រើន នៅក្នុងប្រទេសមួយនេះ ទាមទារឲ្យមានការធ្វើតេស្ដ IELTS និង ការធ្វើតេស្ដតាមលក្ខណៈអន្ដរជាតិដទៃទៀត មុននឹងអនុញ្ញាតឲ្យចូលរៀន។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា មានការពិបាកណាស់ សម្រាប់ការទទួលបានវិញ្ញាបនបត្រ IELTS នៅក្នុងតំបន់ជនបទ ព្រោះគ្រួសារជាច្រើន កំពុងបញ្ជូនកូនរបស់ពួកគាត់ ទៅរៀនវគ្គ IELTS នៅក្នុងទីក្រុងហាណូយ។ រីឯឪពុកម្ដាយជាច្រើន មើលឃើញថា ILETS ជាលិខិតឆ្លងដែនមួយ សម្រាប់ចូលរៀន នៅតាមសាកលវិទ្យាល័យល្បីៗ នៅក្នុងប្រទេសវៀតណាម។

ការប្រើប្រាស់ IELTS ឬវិញ្ញាបនបត្រអន្តរជាតិផ្សេងទៀត ដូចជា SAT ឬ TOEFL ក៏ជាលក្ខណៈវិនិច្ឆ័យអាទិភាពមួយសម្រាប់ការចូលរៀន នៅតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេសវៀតណាម ។ នេះក៏ជាការបង្ហាញពីបំណងប្រាថ្នា នៅក្នុងការរួមបញ្ចូលជាមួយការអប់រំកម្រិតខ្ពស់ នៅក្នុងប្រទេសអភិវឌ្ឍន៍។ និន្នាការដ៏ចម្បងនេះ សាកលវិទ្យាល័យជាតិវៀតណាម នៅទីក្រុងហាណូយ ចង់ជ្រើសរើសនិស្សិត សម្រាប់កម្មវិធីបណ្តុះបណ្តាល ដោយប្រើភាសាអង់គ្លេស នៅក្នុងការបង្រៀន។

សម្រាប់ឆ្នាំនេះ សាលាសេដ្ឋកិច្ចឈានមុខគេ ចំនួន២ នៅក្នុងប្រទេសវៀតណាម គឺ សាកលវិទ្យាល័យពាណិជ្ជកម្មបរទេស (Foreign Trade University) និង សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ បានបន្ថែមវិធីសាស្ត្រចូលរៀនថ្មី មានដូចជា ការប្រឡងផ្សេងៗ និង តេស្ដ IELTS យ៉ាងហោចណាស់ទទួលបានពិន្ទុ ៦,៥។ ចំណែកសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស (Foreign Trade University) នឹងអនុវត្តចំពោះកម្មវិធីកម្រិតខ្ពស់ និងមានគុណភាពខ្ពស់ ដោយតម្រូវឲ្យមានភាពស្ទាត់ជំនាញខាងភាសាអង់គ្លេស។

លោកសាស្រ្ដាចារ្យបណ្ឌិត Nguyen Huu Tu សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដហាណូយ បានឲ្យដឹងថា នៅក្នុងប្រទេសវៀតណាម មានសាលាពេទ្យតែមួយគត់ បានផ្តល់កម្មវិធីកម្រិតខ្ពស់ដល់ផ្នែកគិលានុបដ្ឋាក (សិក្សាជាភាសាអង់គ្លេស)។ កម្មវិធីនេះ បានចាប់ផ្តើម កាលពី១០ឆ្នាំមុន ហើយមាននិស្សិតជិតពាក់កណ្តាល បានបញ្ចប់ការសិក្សារបស់ពួកគេ។ បច្ចុប្បន្ននិស្សិត ដែលបានចេញពីសាលានេះ កំពុងតែបំពេញការងារ នៅតាមមន្ទីរពេទ្យធំៗជាច្រើន នៅអាល្លឺម៉ង់។ សាកលវិទ្យាល័យនេះ មានក្ដីសង្ឃឹមថា នឹងមានកម្មវិធីបណ្ដុះបណ្ដាលតាមលក្ខណៈអន្តរជាតិ និង វិធីសាស្រ្ដចុះឈ្មោះចូលរៀនថ្មីជាច្រើន សម្រាប់ទាក់ទាញសិស្សពូកែជាមួយជំនាញភាសាបរទេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×