Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបទីតាំងផលិតបារីម៉ាក JET និងបារីម៉ាក៥៥៥ ក្លែងក្លាយ និង ឃាត់ខ្លួនជនសង្ស័យ៣នាក់ !!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ បានចុះបង្ក្រាបទីតាំងផលិតបារីម៉ាក JET និង បារីម៉ាក ៥៥៥ ដ៏ធំមួយកន្លែង ស្ថិតនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET និងបារីម៉ាក ៥៥៥ ក្លែងក្លាយ។

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ប្រតិបត្តិការ បង្ក្រាបរោងចក្រផលិតបារីក្លែងក្លាយ ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងរបស់ម្ចាស់ដើមផលិតផល ដែលបានដាក់ពាក្យបណ្តឹង មកកាន់ សមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១។

សមត្ថកិច្ចនគរបាលបាននិយាយថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចនគរបាលបានឃាត់មនុស្សសង្ស័យចំនួន ៣នាក់ ក្នុងនោះ មាន ឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី និង ឈ្មោះ ង៉ូវ ស្រ៊ុន ភេទ ប្រុស អ្នកទាំង២នាក់នេះ គឺជាម្ចាស់រោងចក្រខាងលើ និង ម្នាក់ទៀត មាន ឈ្មោះនៀ ណារិន ភេទ ប្រុស មុខរបរបើកបរ រថយន្ត។

សមត្ថកិច្ចនគរបាលរឹបអូសបានវត្ថុតាងរួមមាន៖ បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិចនិង១៤០កញ្ចប់ ទម្ងន់ ២៣.៦៤០កញ្ចប់ , សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០សន្លឹក ស្មើ៩៩៥ គីឡូក្រាម , សម្បកសុងបារី JET ចំនួន ១៦,៥០០សន្លឹកស្មើ១៨០គីឡូក្រាម , កន្ទុយស្នោរបារី ចំនួន ៣៨០កេស មានទម្ងន់ ៧,៦០០គីឡូក្រាម , តែមប្រិ៍ BAT ចំនួន ២,០៥៧សន្លឹក , តែម VN DUTY NOT PAID ចំនួន២,៨០៨សន្លឹក , រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ 2J-5938 , ថង់រុំបារី ចំនួន ៧០បារ៉ែត , បារីមូលរួចមិនទាន់វេចខ្ចប់ ចំនួន១៤០កញ្រ្ជែង មានទម្ងន់ ៧០០គីឡូក្រាម , ក្រដាស់រុំកន្ទុយបារី ចំនួន៣២ដុំ , សម្បកអាលុយមីញ៉ូមចំនួន ៧៩០ កេស , ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧គ្រឿង , ម៉ាស៊ីនមូលកន្ទុយបារី ចំនួន០២គ្រឿង។

បច្ចុប្បន្ននេះ, វត្ថុតាងដែលរឹបអូសបានខាងលើ ត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវបន្ថែម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×