Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសសង្ស័យម្នាក់ និងរឹបអូសបានគ្រឿងញៀន ១កព្ចាប់ធំ និងថ្នាំគ្រាប់ ២១គ្រាប់ នៅខេត្តតាកែវ

ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ បានបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ និង ចែកចាយគ្រឿងញៀន ដ៏សកម្មប្រព្រឹត្តនៅត្រង់ចំណុចភូមិក្រាំងធ្នង់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចស្រុកត្រាំកក់ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ង៉ែត មករា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅរស់ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖ ថ្នាំញៀនចំនួន១កញ្ចប់ធំ មានទម្ងន់ ១៣,៥៣ ក្រាម, ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីនចំនួន ២១ គ្រាប់ ទម្ងន់ ២,០៣ ក្រាម, និង ទូរស័ព្ទចំនួន១ គ្រឿង ម៉ាកអិនចុចពិល ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×