Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ណែនាំឲ្យក្រសួង-ស្ថាប័ន ទប់ស្កាត់ ការបង្ការ និងការបង្ក្រាប បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេចស្ដីពីគណៈកម្មាធិការសម្រលសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ ប្រារព្ធនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានណែនាំក្រុមការងារនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យពង្រឹងស្មារតីសហប្រតិបត្តិការខ្ពស់ និងបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពជាគន្លឹះមួយចំនួននៃការទប់ស្កាត់ ការបង្ការ និងការបង្ក្រាប បទល្មើសសម្អាតប្រាក់ និងបទល្មើសពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សំដៅរក្សាស្ថិរភាព និងសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

អនុក្រឹត្យដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ស.ហ។ គ.ស.ហ ដែលជាយន្តការសម្របសម្រួលជាន់ខ្ពស់ ក្នុងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ។

សមាសភាព របស់ គ.ស.ហ រួមមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាអនុប្រធានប្រចាំការ រដ្ឋមន្រ្តីក្រសួងយត្តិធម៌អនុប្រធាន និងមានសមាជិកមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×