Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញរកឃើញទីតាំង ដាក់លក់ម៉ូតូគ្មានពន្ធ នាំចូលចំនួន ១០កន្លែង និងដកហូតម៉ូតូ គ្មានពន្ធនាំចូលចំនួន ៥០គ្រឿង នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង បានធ្វើការចុះត្រួតពិនិត្យទីតាំង បើកអាជីវកម្មលក់ម៉ូតូចំនួន ១១កន្លែង ស្ថិតនៅក្នុងសាស្រ្តក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងនោះបានរកឃើញទីតាំង ដាក់លក់ម៉ូតូគ្មានពន្ធ នាំចូលចំនួន ១០កន្លែង បានធ្វើការដកហូតម៉ូតូដែលគ្មានពន្ធនាំចូលចំនួន ៥០គ្រឿង ។

បើតាមរបាយការណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ទី០៦ ខែមករា ឆ្នាំ២០២២ កម្លាំងផែនការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការដឹកនាំ សម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ជា សុភ័ក្ត្រ បានធ្វើការចុះត្រួតពិនិត្យទីតាំង បើកអាជីវកម្មលក់ម៉ូតូចំនួន ១១កន្លែង ស្ថិតនៅក្នុងសាស្រ្តក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងនោះបានរកឃើញ ទីតាំងដាក់លក់ម៉ូតូគ្មានពន្ធនាំចូលចំនួន ១០កន្លែង បានធ្វើការដកហូតម៉ូតូដែលគ្មានពន្ធនាំចូលចំនួន ៥០គ្រឿង ។ បច្ចុប្បន្នយកមករក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×