Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុមហ៊ុនបុរីប៉េងហួត មួយគ្រឿង កំពុងតែបើកឡើង លើស្ពានព្រះមុន្នីវង្សថ្មី ឆេះផ្អើលអ្នកដំណើរ

ភ្នំពេញ ៖ រថយន្តស្ទូចរបស់ក្រុមហ៊ុនបុរីប៉េងហួតមួយគ្រឿង បើកឡើងស្ពានព្រះមុន្នីវង្សថ្មី ដល់ពាក់កណ្តាលស្ពាន បណ្តាលឲ្យឆេះហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះមកអន្តរាគមន៍ បា.ញ់ទឹកពន្លត់ភ្លាមៗផងដែរ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចពាក់កណ្តាលស្ពានព្រះមុន្នីវង្សថ្មី សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស្ទូចមួយគ្រឿង របស់ក្រុមហ៊ុនបុរីប៉េងហួត ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ3C-1130 បើកបរពីទិសដៅពីលិចទៅកើត ឆ្លងស្ពានព្រះមុន្នីវង្សថ្មី ខណ:ពេលមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែរថយន្តខាងលើនេះ ឆេះហុយផ្សែងទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងសមត្ថកិច្ច ចុះមកអន្តរាគមន៍ ជួយពន្លត់និងជួយសម្រួលចរាចរណ៍ ដែលកំពុងតែកកស្ទះយ៉ាងខ្លាំង នៅខាងលើស្ពាន។

ក្រោយពេលកើតហេតុ គេឃើញមានសន្តិសុខ របស់បុរីប៉េងហួត មួយក្រុម បានយករថយន្តស្ទូចមួយគ្រឿង ស្ទូចយករថយន្តចេញពីលើស្ពានភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×