ភ្នំពេញ ÷ ស្រីភេទទីបីម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម មិនគោរពច្បាប់ចរាចរណ៍ បានជ្រុលទៅបុ.ករថយន្តដឹកទំនិញ ធុនធំបើកឆ្លងស្តុបខៀវ បណ្តាលឲ្យរថយន្តដឹកទំនិញ បួងចង្កូតគេចជ្រុលទៅបុ.កបង្គោលភ្លើងស្តុប បា.ក់មួយដើមសង្កត់ទៅលើPassAp ចតស្ងៀម រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង១១ និង ៤០នាទីយប់ ថ្ងៃទី៦ ខែមករាឆ្នាំ ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងព្រូជាច្រើននាក់ទៀត បានបើករថយន្តម៉ាកហីយ៉ាន់ដាយ ដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខកំពង់ចាម 3A-8646 បើកបរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកតូយ៉ូតាព្រូស មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BE-5961 បើកបរដោយស្រីភេទទីបីម្នាក់ រាងស្រវឹងស្រាខ្លាំង ធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនទាំងបំពានស្តុបក្រហម មិនគោរពច្បាប់ចរាចរណ៍ ក៏ជ្រុលទៅបុករថយន្តដឹកទំនិញធុនធំ បើកឆ្លងស្តុបខៀវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តតូយ៉ូតាព្រូស រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ ចំណែកឯរថយន្តដឹកទំនិញធុនធំវិញ បានបួងចង្កូតគេចខ្លាចប៉ះពាល់ទៅលើមនុស្ស ធ្វើដំណើរតាមដងផ្លូវ ក៏ជ្រុលទៅបុ.កបង្គោលភ្លើងស្តុប បា.ក់មួយដើមសង្កត់ទៅលើ PassAp ចតស្ងៀមរងការខូចខាត យ៉ាងធ្ងន់ធ្ងផងដែរ ហើយភ្លាមៗនោះ តៃកុងរថយន្តតូយ៉ូតាព្រូស ជាអ្នកបង្កវិញ ត្រូវពលរដ្ឋឃាត់ឲ្យនៅកន្លែងកើតហេតុ ទុកប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្ត២គ្រឿង និងPassApមួយគ្រឿងទៀត យកទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





