ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកTACOMA មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បានបុ.ករំលងសួនច្បារពុះចែកទ្រូងផ្លូវជ្រុល ទៅបុ.ក PassApp ចតស្ងៀមបណ្តាលឲកយក្រឡាប់ផ្ងារជើងទាំងសងខាង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ៦ ខែមករាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើក PassApp មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ព្រៃវែង 1P-9744 ជិះមកចតចោលនៅលើចិញ្ចើមផ្លូវ២១៧ មុខផ្ទះពលរដ្ឋ បានឈប់ទិញសាំង ពេលចតបានមួយភ្លែត ភ្លាមនោះដែរ ស្រាប់តែមានបុរសម្នាក់ រាងស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកTACOMA មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AP-6882 បើកបរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករំលងសួនច្បារពុះចែកទ្រូងផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកPassApp ចតស្ងៀមពេញទំហឹង បណ្តាលឲ្យ PassApp ក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កវិញ បានបន្តល្បឿនទៅមុខក្រឡាប់ផ្ងារជើង ធ្លាក់ចូលចិញ្ចើមផ្លូវ ក្បែរមាត់ប្រឡាយ សំណាងល្អ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ រងរបួសនោះទេ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែក ជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងកង់បី រងគ្រោះទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








