ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឬស្សី កាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២ យប់ ឈានចូល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានចុះ ចាប់ខ្លួន យុវជនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប៉ុន.ប៉ងរំ.លោភលើនារីរងគ្រោះម្នាក់ កំពុងសម្រាកនៅកន្លែងធ្វើការ ប្រព្រឹត្តិនៅត្រង់ចំណុចក្រុមទី១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះសុន វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះ មានអាយុ ២២ឆ្នាំ មានទីលំនៅភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែខេត្ត បាត់ដំបង ។
បច្ចុប្បន្ននេះ , ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

