ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញា ប្រើប្រាស់ និង ចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅត្រង់ចំណុចក្នុងភូមិគគីរធំឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើមាន៖ ទី១-ឈ្មោះ ឃុន ហ៊ីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ និងទី ២-ឈ្មោះ ហៀង សីហា (ហៅអ៊ូត) ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ពួកគេទាំងពីរនាក់ មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណែក វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានរួមមាន: – គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ មានទម្ងន់ ៤.៤៩ក្រាម និង សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួនទៀយ។
បច្ចុប្បន្ននេះ ជជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់ ស្នងការនគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


