Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសឃាត់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធការញុះ.ញង់ឲ្យប្រជាពលរដ្ឋ ងើបឡើងតវ៉ាទាមទារដីនៅតំបន់៣

ភ្នំពេញ ៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ពាក់ព័ន្ធការញុះ.ញង់ឲ្យប្រជាពលរដ្ឋងើបឡើងតវ៉ាទាមទារដីនៅតំបន់៣ ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងប្រឆាំងទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មន្ត្រីនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ CEN ថា មកដល់ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ បន្ទាប់ពីសាកសួររួច នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មនុស្សចំនួន ៤នាក់ដែលឃាត់ខ្លួន ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ០២នាក់ អ្នកភ្នាក់ងារ ០១នាក់ និងតៃកុងឡាន ០១នាក់ នាក់ រួមមាន ៖ ១/ ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង ភេទប្រុសអាយុ ៤៦ឆ្នាំ សញ្ញាតិខ្មែរ រស់នៅទីក្រុងភ្នំពេញ មានតួនាទីជាអគ្គនាយកអ្នកសារព័ត៌មាន MC TV ។ ២/ ឈ្មោះ អុក ប៉ារ៉ាឌី ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅទីក្រុងភ្នំពេញ មានតួនាទីជាចាងហ្វាង (ក្រៀលហកញូស៍) KHN TV ។ ៣/ ឈ្មោះ ប្រាក់ សង្ហា ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅទីក្រុងភ្នំពេញ មានតួនាទីជាតៃកុងឡាន ។ ៤/ ឈ្មោះ គង់ តារា ភេទប្រុស អាយុ ៥៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិពាមទន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានតួនាទីជាភ្នាក់ងារសារព័ត៌មាន។

ប្រភពដដែលបានបន្តថា ដកហូតមធ្យោបាយរួមមាន រថយន្តមួយគ្រឿងម៉ាក Lexlis LX450 ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Q 7993 ទូរស័ព្ទចំនួន 08 គ្រឿង laptop មួយគ្រឿង អាវុធខ្លីមួយដើមម៉ាក ប៉ារ៉ា ផលិតនៅប្រទេសកូរ៉េគ្រាប់ចំនួន ១២ គ្រាប់ ។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ៤ នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×