Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី ប្រកាសបដិសេធវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៩៩ ដែលបាត់ ជាអសារឥតការ នៅខេត្តស្វាយរៀង

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសជាអសារឥតការ ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន៣៩៩ សន្លឹក ដែលបាត់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្រសួងរៀបចំដែនដី បានក្រើនឱ្យសាធារណៈជនទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់មុនធ្វើកិច្ចសន្យាផ្សេងៗពាក់ព័ន្ធនឹងអចលនវត្ថុ ដើម្បីជៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំ ដើម្បីទទួលបានប្រាក់កក់ ឬប្រាក់កម្ចីជាដើម។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹង លេខ០០២ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ស្ដីពីការបាត់សន្លឹកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ)។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃអង្គារ៍ ៥ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង បានបាត់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៩៩ សន្លឹក នៃភូមិ ព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបណ្ណទាំងនោះបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ (ផ្នែក ខាងក្រោយ)រួចហើយ ប៉ុន្តែពុំទាន់បានបោះពុម្ពព័ត៌មានក្បាលដី និងផែនទីក្បាលដឺ (ផ្នែកខាងមុខ)នៅឡើយ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលបាត់ មានលេខរៀងសន្លឹកបណ្ណចាប់ពីលេខ ៖ ពីលេខ No. 06598743 ដល់លេខ No.06598749, លេខ No.06598808 ដល់លេខ No.06598899, លេខ No.06598900, លេខ No.06611110 ដល់លេខ No. 06611123, លេខ No.06611201 ដល់លេខ No.06611388, លេខ No. 06611397 ដល់លេខ No.06611439, លេខ No.06611440 ដល់លេខ No. 06611453, លេខ No. 06611459 ដល់លេខ No.06611500។

ក្រសួងសូមប្រកាសបដិសេធវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង ៣៩៩ ដែលបាត់ ជាអសារឥតការ និងសូមសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើកិច្ចសន្យាផ្សេងៗ ដែលពាក់ព័ន្ធនឹងអចលន ដូចជា ការទិញ-លក់ ការបង្កើតសិទ្ធិលើការបញ្ចាំ ការបង្កើតហ៊ីប៉ូតែក ជាអាទិ៍ ដើម្បីចៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំ ដើម្បីទទួលបានប្រាក់កក់ ឬប្រាក់កម្ចីជាដើម។ ដូចនេះ ប្រការដែលល្អមុន នឹងសម្រេចចិត្តធ្វើកិច្ចសន្យា គប្បីស្នើសុំការបញ្ជាក់អំពីភាពត្រឹមត្រូវនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅ រដ្ឋបាលសុរិយោដីជាសមត្ថកិច្ច៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×