Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងព្រៃក្បែរ បឹងឈូក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ

កណ្តាល ៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ស.ម្លាប់ខ្លួន នៅក្នុងព្រៃក្បែរបឹងដាំឈូក ស្ថិតនៅភូមិព្រែកហូលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

សាកសពបុរសខាងលើនេះមានឈ្មោះ តឹក ភារុំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។
យោងតាមសម្តីបងប្អូនជីដូនមួយ របស់សាកសព បានរៀបរាប់ប្រាប់ឲ្យដឹងថា រូបគាត់ (សាកសព) ជាបុរសឯកោ ឪពុកម្តាយស្លា.ប់ចោលអស់ហើយ ប្រពន្ធកូនក៏គ្មានដែរ សព្វថ្ងៃរស់នៅតែម្នាក់ឯង ប្រកបមុខរបរជាកម្មករសំណង់ ជួនពេលខ្លះរូបគាត់ បានចេញទៅធ្វើសំណង់បាត់ពីផ្ទះ កន្លះខែឬមួយខែ ទើបត្រឡប់មកផ្ទះវិញ ស្រាប់តែរយៈពេលជិតមួយខែនេះ ពួកគាត់ពុំដែលឃើញរូបគាត់មកក្នុងភូមិទេ ហើយអ្នកភូមិនិងបងប្អូនជីដូនមួយ គាត់ស្មានតែគាត់ទៅធ្វើការសំណង់ នៅភ្នំពេញ ឬតាមខេត្តផ្សេងៗបាត់ហើយ ស្រាប់តែនៅព្រឹកមិញនេះ មានក្មេងប្រុសម្នាក់ បានដើររកឃ្មុំ នៅក្នុងព្រៃក្បែរបឹងដាំឈូក ក៏ប្រទះឃើញសាកសពបុរសខាងលើច.ង .ក និងក្រមាជាប់ជាមួយមែកឈើ ដោយមានសភាពខ្មៅដូចគេដុត ទើបរត់ទៅប្រាប់អ្នកភូមិ ឲ្យមកមើល និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ព្រែកហូរ បានចុះមកខ្សែហ៊ុំព័ទ្ធជុំវិញបរិវេនកន្លែងកើតហេតុ និងបានរាយការណ៍បន្ត ទៅកាន់កម្លាំងជំនាញ ការិយាល័យវិទ្យាសាស្ត្របច្ចេកទេស នៃស្នងការខេត្តកណ្តាល ចុះធ្វើការពិនិត្យសាកសពខាងលើ បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញ បានធ្វើការពិនិត្យសាកសព សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា សាកសពបុរសខាងលើនេះ ពិតជាច.ង.កស.ម្លាប់ខ្លួនពិតប្រាកដមែន ដោយសាកសពនេះ ប្រហែលជាច.ង.ក ស.ម្លាប់ខ្លួនប្រហែលជាងកន្លះខែមកហើយ សាកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមសាច់ញាតិ និងអ្នកភូមិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×