Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការវា.យស.ម្លាប់បុរសរងគ្រោះម្នាក់ ដោយសារជម្លោះពាក្យសម្តី នៅសៀមរាប

ខេត្តសៀមរាប ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទនៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង អំពីឃាត.កម្ម វាយទៅលើបុរសរងគ្រោះម្នាក់ បណ្តាលឲ្យស្លា.ប់នៅនឹង កន្លែងកើតហេតុ ប្រព្រឹត្តភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ៥ និង ៣០នាទី ល្ងាច។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា ជនត្រូវចោទ មានឈ្មោះ ផាន់ សូយ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ជាកសិករ។ ចំណែកឯ ជនរងគ្រោះឈ្មោះ សឿយ អឿយ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីរ គឺជាមិត្តភក្តិនឹងគ្នា និងមានទីលំនៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជនត្រូវចោទត្រូវបាន ជាប់ចោទពីបទ ឃាត.កម្ម តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និង អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពី ពិរុទ្ធភាព។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចក្បែសាលាឆទាន ភូមិរលំ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ បន្ទាប់ពីគាត់ បានវាយសម្លាប់ជនរងគ្រោះ ជម្លោះពាក្យសម្ដី និង ជម្លោះរឿងធ្វើម្ហូបអាហារហូប រួមគ្នា នៅសាលាឆទាន នៅក្នុងភូមិ៕ រក្សាសិទ្ធិដោយ ៖ រស្មី អាកាស

×