Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ខឹងបងស្រីស្តីបន្ទោស និងប្រើប្រាស់គ្រឿងញៀន ទាញដំបងឈើដេញវា.យបងស្រី

តាកែវ ៖ មានករណីប៉ុន.ប៉ងហិ.ង្សាដោយចេតនា កើតឡើងនៅត្រង់ ចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាច ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ៤០នាទី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ធូ ប៊ុនថន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិ រលាំងផ្អើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានសុំលុយ ពីឪពុក តែឪពុកមិនអោយ ក៏មានការជជែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះ ធូ សម្ជស្ស ភេទស្រី អាយុ ៤១ឆ្នាំ ត្រូវជាបងបង្កើត មានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានដើរមកផ្ទះ រួចជេរមកលើជនសង្ស័យថា មិនដើររកលុយចាយខ្លួនឯងទេ ចាំតែសុំលុយគេចាយ រួចអ្នកទាំងពីរបានទាក់មាត់គ្នា រហូតជនសង្ស័យបានយកដំបងឈើជ្រុងប្រវែង ៩០ សង់ទីម៉ែត្រ គប់ទៅលើឈ្មោះ ធូ សម្ផស្ស តែ គេចផុតមិនបណ្តាលឲ្យរងរបួសទេ ក៏ជនបង្កបានយកកាំ.បិតចិតបន្លែចុងស្រួចប្រវែង ៣០ សង់ទីម៉ត្រ ដេញចាក់ទៀត តែជនរងគ្រោះរត់គេចខ្លួនផុត មិនបណ្តាលឲ្យរងរបួសទេ។ មូលហេតុ ជនបង្កខឹងបងស្រីស្តីបន្ទោស និង ប្រើប្រាស់គ្រឿងញៀន ទើបបង្កឲ្យមាន ករណីប៉ុន.ប៉ង.ហិ.ង្សានេះកើតឡើង ។

ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួន ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តតាកែវ រហូតដល់វេលាម៉ោង ១៤ និង០០ នាទី ថ្ងៃខែឆ្នាំដដែល យើងបានឃាត់ខ្លួនជនបង្ក និងដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×