ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទររំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានបង្ហាញពីការតាំងចិត្តរបស់ខ្លួន ក្នុងការបន្តប្តេជ្ញាចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេដើម្បីឱ្យប្រទេសមានភាពរុងរឿង ប្រជាធិបតេយ្យ ឯករាជ្យ និងធានាថាសោកនាដកម្មបែបនេះ នឹងមិនកើតឡើងម្តងទៀតទេ។

ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានឲ្យដឹងថា “នៅថ្ងៃនេះ យើងចងចាំនូវប្រជាជនកម្ពុជារាប់មិនអស់ និងអ្នកផ្សេងទៀត ដែលបានរងទុក្ខ ឬបាត់បង់ជីវិតរបស់គេ ក្នុងសម័យខ្មែរក្រហម។ សហរដ្ឋអាមេរិក បន្តប្តេជ្ញាចំពោះប្រជាជនកម្ពុជា និង សេចក្តីប្រាថ្នារបស់ពួកគេដើម្បីឱ្យប្រទេសមានភាព រុងរឿង ប្រជាធិបតេយ្យ និង ឯករាជ្យ និង ធានាថាសោកនាដកម្មបែបនេះនឹងមិនកើតឡើងម្តងទៀតទេ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








